Academic Site / តុលា

ចែករំលែករាល់ចំនេះដឹងផ្សេងៗ​ ពីផ្នែកទំនាក់ទំនងសង្គម !

G8(Group of Eight)


The Group of Eight(G8) គឺជាក្រុមមួយត្រូវបានបង្កើតឡើងដែលក្នុងនោះមានប្រទេសចំនួន៨ ចូលរួមមានៈ​ កាណាដា(Canada),​បារាំង(France), អាល្លឺម៉ង់(Germany),អ៊ីតាលី(Italy),ជប៉ុន(Japan),រុស្សី(Russia ),អង់គ្លេស(the United Kingdom) និង​​ ​សហរដ្ឋអាមេរិច(Group of eight(G8)the United States)។គណកម្មការនៃទ្វីមអ៊ឺរ៉ុបបានដាក់ជាតំណាងផងដែរក្នុងគណៈកម្មាធិការ។ ​​ក្រុមG8មានការប្រជុំ រឺ សន្និសិទជារៀរាល់ឆ្នាំ វាជាការស្រាវជ្រាវពីរនយោបាយ ហើយនិងមាន​​​ការប្រជុំដ៏ធំមួយក្នុងមួយឆ្នាំម្ដងភាពសំខាន់ផ្សេងៗរបស់រដ្ឋនីមួយៗនៃG8 ត្រូវបានរងចាំដល់ពេលមានការប្រជុំធំ។ ប្រទេសនីមួយៗមានតំនែងប្រធានាធិបតេយ្យរបស់​ ក្រុមខ្លួនក្នុងពេលកំណត់រយៈពេលណាមួយនៃឆ្នាំ។​ ប្រទេសដែលមានតំណែងប្រធានាធិបតេយ្យកាន់កាប់ ត្រូវដាក់អ្វីដែលខ្លួនចង់ធ្វើសំរាប់ឆ្នាំ ហើយនិងជាម្ចាស់ផ្ទះសំរាប់ការប្រជុំ។ នៅក្នុងឆ្នាំ២០០៧ តំណែងប្រធានាធិបតេយ្យគឺរបស់ប្រទេសអាល្លឺម៉ង់។សមាជិកនៃប្រទេសណាមួយដែលមានតួនាទីជាតំណែងប្រធានាធិបតេយ្យ គឺត្រូវទទួលខុសត្រូវក្នុងការរៀបចំ ហើយនិងទទួលភ្ញៀវក្នុងឆ្នាំដែលមានការប្រជុំ។ ជាទូទៅការប្រជុំប្រព្រឹត្ដទៅរយៈពេល៣ថ្ងៃ នៅពាក់កណ្ដាលឆ្នាំ ។ ការប្រជុំលើកដំបូងបង្អស់បានប្រារព្ធឡើង ក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៥ នៅក្នុងប្រទេសបារាំង។ក្រុមទាំងប្រាំបីដែលយើងហៅកាត់ថាG8(Group of Eight) ហើយពីរមុនគឺក្រុមទាំងប្រាំមួយG6(group of Six) ហើយក៏មានផងដែរគឺក្រុមទាំងប្រាំពីរG7(Group of Seven) ដែលគេហៅថាសមោសរដ្ឋ ។ សមោសរដ្ឋដំបូងមានតែប្រទេសចំនួនប្រាំមួយតែប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើងដោយប្រទេសបារាំងនៅក្នុងឆ្នាំ1975  សំរាប់រដ្ឋាភិបាល ចំនួនប្រាំមួយប្រទេសនៅលើពិភពលោក។ ប្រទេសទាំងនោះរួមមានដូចជាៈ បារាំង , អាលឺម៉ង់, អ៊ីតាលី, ជប៉ុន, អង់គ្លេស​ និង សហរដ្ឋអាមេរិច។  ក្រោយមកនៅឆ្នាំ 1979 ប្រទេសកានាដា បានចូលរួមជាមួយនឹងក្រុមទាំងប្រាំមួយបង្កើតបានជាក្រុមទាំងប្រាំពីរ ហើយបន្ទាប់មកទៀតនៅក្នុងឆ្នាំ 1997​ ក៏បានបន្ថែម ប្រទេសរ៉ូស៊ីមួយទៀត ពេលនោះក្រុមទាំងប្រាំពីរបានក្លាយទៅជាក្រុមទាំប្រាំបីរដូចពេលសព្វថ្ងៃ។ នៅក្នុងការបង្កើតនេះសហគមន៏អឺរ៉ុបបានចូលជាតំណាងនៅក្នុងក្រុមទាំងប្រាំបីរ ប៉ុន្ដែមិនអាចធ្វើជាម្ចាស់ផ្ទះ រឺក៏ម្ចាស់របស់ក្រុមទាំងប្រាំបីរបានទេ។ ក្រុមទាំងប្រាំបីជាសមាជិករដ្ឋ រឺក៏ជាការប្រជុំកំពូលប្រចាំឆ្នាំរបស់ក្រុមរដ្ឋាភិបាលសំខានៗទាំងប្រាំបី។កាលពីរមុនក្រុមទាំងប្រាំមួយដែលយើងហៅកាត់ថាG6 ឥលូវនេះជាញឹកញាប់បានដាក់ពាក្យសុំក្លាយជាប្រទេសដែលមានប្រជាប្រិយភាពនៅក្នុងសហគមន៏អឺរ៉ុម។ រដ្ឋមន្រ្ដីនៃក្រុមទាំងប្រាំបីរ មានការប្រជុំជារៀងរាល់ឆ្នាំផងដែរ ដូចជានិយាយអំពីរហិរញ្ញវត្ថុរបស់ក្រុមទាំងប្រាំបីរ(ដែលប្រជុំបួបដងក្នុងមួយឆ្នាំ) រដ្ឋមន្រ្ដីក្រុមទាំងប្រាំបីរក្រៅប្រទេស រឺបរិយាការរដ្ឋមន្រ្ដីក្រុមទាំងប្រាំបីរ។

អានបន្ដ>>>

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Information

This entry was posted on ខែ​កុម្ភៈ 28, 2010 by in សង្គម, Uncategorized.

ការត្រាច់ចរ

Don Bosco Hotel

Audiovisual Center

Gelato Italiano

អ្នកចូលទស្សនា

free counters

%d bloggers like this: