Academic Site / តុលា

ចែករំលែករាល់ចំនេះដឹងផ្សេងៗ​ ពីផ្នែកទំនាក់ទំនងសង្គម !

កូឡូមបី


បូកូតាជារាជធានីកូឡូមបី

ប្រទេសកូឡូមបី

ប្រទេសកូឡូមបី ជាប្រទេសមួយស្ថិតនៅភាគខាងត្បូងនៃទ្វីនអាមេរិច។ វាមានទីតាំងស្ថិតនៅភាគខាងជើងឈាងខាងលិច នៃទ្វីបអាមេរិច ហើយប្រទេសនេះមានផ្ទៃដីប្រមាណ1.141.748 គីឡូម៉ែតការេ((440,839 sq mi)។ វាគឺជាប្រទេសតែមួយគត់ស្ថិតនៅទ្វីបអាមេរិចខាងត្បូង ជាប់នឹងឆ្នេរមហាសមុទ្រពីរគឺ មហាសមុទ្រប៉ាស៊ីភិច និង មហាសមុទ្រអាត្លង់ទិច ។ ប្រទេសកូឡូមបីបានលាតចូលប្រមាណ​​  928.660 គីឡូម៉ែត្រការេ ចូលទៅក្នុងមហាសមុទ្រទាំងនោះ។ ឈ្មោះរបស់ប្រទេសនេះ ជាភាសាអេស្បាញគឺ República de Colombiaជាភាសាអង់គ្លែសគឺ Republic of Colombia ជាភាសាខ្មែរ គឺ សាធារណៈរដ្ឋកូឡូមបី។

ប្រទេសដែលមានព្រំប្រទល់ជាប់និងទ្វីបជាមួយនិងប្រទេសកូឡូមបី រួមមានៈ វេនេស៊ូឡា(ខាងកើត), ប្រេស៊ីល(ខាងត្បូងឈាងខាងកើត), បេរួ( ខាងត្បូង) ,អេខ្ជួឌឹ(ខាងត្បូងឈាងខាងលិច)  និង ប៉ាណាម៉ា(ខាងលិច)។  ប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយសមុទ្រ ជាមួយកូឡូមបីមានៈ នីការ៉ាគួ, ប៉ាណាម៉ា, កូតារីកា, ហ្គួតេម៉ាឡា, ហ៊ុនឌួរាស់, ចាម៉ាកា, ហៃទី និង សាធារណរដ្ឋឌួមីនីខែន។កូឡូមបី មានប្រជាជនប្រមាណ ៤២.៨៨៨.៥៩២ នាក់  ហើយវាជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីបីរ នៅអាមេរិចឡាទីន បន្ទាប់ពីរ មិចស៊ិចកូ និង ប្រេស៊ីលហើយវាក៏ជាប្រទេសទីបីរដែលធំជាងគេ បន្ទាប់ មិចស៊ីចកូ និង ប្រេស៊ីល។ បូកូតា ជារាជធានីរបស់ប្រទេសកូឡូមបី ។   ទីក្រុងធំជាងគេទីពីរ  គឺទីក្រុង មេឌេលីន  ហើយវាជាមជ្ឈមណ្ឌលឧស្សាហកម្ម ដ៏ធំបំផុតផងដែរ។ទីក្រុងធំជាងគេទីបីរគឺទីក្រុង កាលី នៅក្នុងតំបន់​​​   គួកា នៃប្រទេសកូឡូមបី។   ទីក្រុងដែលមានសារៈសំខាន់បំផុត របស់ប្រទេសគឺនៅជាប់ឆ្នេរ ការីបបៀន គឺទីក្រុង ប៉ារ៉ានខ្វលឡា។ វាក៏ជាកំពង់ផែ អន្ដជាំតិទីមួយផងដែរ។ កាតាជេនា ឌីអ៊ីនឌីយ៉ា  មានមហាកំពែងមួយដ៏អស្ចារ្យ ដែលបានសាងសងឡើងនៅសតវត្សទី១៧  ហើយនិងមានទីក្រុងចាស់មួយដែលមានអាយុជាង៥០០ឆ្នាំហើយ។ ដោយសារមានទីក្រុងជាច្រើន បានធ្វើអោយ ប៊ួការាមេនកា ក្លាយជាទីក្រុងដ៏ធំមួយ នៅជិតព្រំប្រទល់ វានីហ្សួឡា ដែលមជ្ឈមណ្ឌលកាន់កាប់វាយនភណ្ឌ ឧស្សាហកម្ម នៅក្នុងប្រទេសកូឡូមបី។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Don Bosco Hotel

Audiovisual Center

Gelato Italiano

អ្នកចូលទស្សនា

free counters

%d bloggers like this: